ច្រៀងដោយៈ កែវ សារ៉ាត់
១. រំដួលក្រចេះអូនដុះឆ្ងាយក្រុង បេះដូងបងលង់ សម្រស់ផូរផង់ប្រិមប្រិយ
សំបុរស្រអែមចិត្តភក្ដី រត់រកមេត្រី ញញឹមរាក់ទាក់រកគ្នា។
សំបុរស្រអែមចិត្តភក្ដី រត់រកមេត្រី ញញឹមរាក់ទាក់រកគ្នា។

២. ពេលខ្លីថ្ងៃឆាប់ប្រញាប់លឿនទៅ បងមិនបាននៅទុក្ខព្រួយសោកសៅគ្រាំគ្រា
នឹកណាស់មិនហ៊ានហារមាត់លា ទឹកភ្នែកខ្លោចផ្សារ ចាកចោលរំដួលក្រពុំ ។
នឹកណាស់មិនហ៊ានហារមាត់លា ទឹកភ្នែកខ្លោចផ្សារ ចាកចោលរំដួលក្រពុំ ។
បន្ទរ. ឱ! ផ្ទៃទន្លេជាកេរ្ត៍ធម្មជាតិ ក្លែងហើរព្រាតៗរលកគ្រាំៗ
ខ្យល់បក់បោកដើមគគីរេរាំ ខ្យល់អើយខ្ញុំផ្ដាំទៅរំដួលផង។
ខ្យល់បក់បោកដើមគគីរេរាំ ខ្យល់អើយខ្ញុំផ្ដាំទៅរំដួលផង។

៣. ក្រចេះភ្នំពេញវិលវិញមិនឆ្ងាយ ព្រឹក្សាទាំងឡាយឲ្យពរសប្បាយឥតហ្មង
ប្រសិនបេះបានរំដួលទាំងទង លាក់ភ្នែកអ្នកផង ទុកក្នុងបេះដូងសម្ងាត់។
ប្រសិនបេះបានរំដួលទាំងទង លាក់ភ្នែកអ្នកផង ទុកក្នុងបេះដូងសម្ងាត់។
( ភ្លេង – បន្ទរ – ៣ )

0 comments:
Post a Comment