១. អូនស្នេហ៍រៀមរាចុះខសន្យាបេះដូង តាំងពីដំបូងស្េនហ៍បងរហូត
ទោះបីអូនជួបទុក្ខសោក ឱរាវិយោក ក៏មិនខឹងមិនស្អប់វមិត្រ
អូនមិនខ្លាចឈឺចាប់ដួងចិត្ត បានកំណត់ជីវិត ស្មោះពិតស្នេហា ។

២. ទោះបីទឹកភ្នែកហូរជ្រែកផែនថ្ពាល់ទាំងគូ ជន់លិចដួងចិត្តព្រោះតែវមិត្រ
បេះដូងក្រៀមស្វិតកាយស្គមរញមរុះរោយ អូនមិនស្ដាយនឿយណាយចិន្ដា
នៅតែស្មោះចំពោះរៀមរា ទោះបងក្បត់អូនក៏មិនថា ចាំចិត្តចាឈ្មោះស្នេហ៍ ។

បន្ទរ១. ស្លាប់ព្រោះមានឈ្មោះជានារីល្ងីល្ងើស្មោះស្នេហ៍
អូនមិនយកទេឈ្មោះជានារីផ្លាស់ប្ដូរសាវាស្នេហ៍
បើគ្មានរូបបង អូនស៊ូទំនេរ មិនយកទេក្រៅពីមាសមេជាគូគ្រង ។

បន្ទរ២. បងជាបុរសមួយប៉ុណ្ណោះដែលអូនស្រលាញ់
ទឹកឃ្មុំផ្អែមឆ្ងាញ់ក៏គង់នៅចាញ់មន្តវាចាស្នេហ៍ស្នង
លង់ចិត្តវង្វេងឥទ្ធិពលបង អាសូរស្រីផងនារីល្ងីល្ងើស្មោះស្នេហ៍ មិនប្រែចិត្ត ។

ភ្លេង – ច្រៀងឡើងវិញ – បន្ទរ១ – បន្ទរ២

0 comments:
Post a Comment